ព្រះត្រៃបិដក ភាគ ២៦

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​ ​នូវ​វចីសមាចារ​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​វចីសមាចារ​ ​មាន​សភាព​យ៉ាងនោះ​ ​បុគ្គល​មិន​គួរ​សេព​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយវិញទៀត​ ​កាល​បុគ្គល​សេព​ ​នូវ​វចីសមាចារ​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​វចីសមាចារ​ ​មាន​សភាព​យ៉ាងនោះ​ ​បុគ្គល​គួរ​សេព​។​ ​
 [​២០៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​វចីសមាចារ​ ​មាន​សភាព​ដូចម្តេច​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកពោល​ពាក្យ​កុហក​ ​ឋិតនៅ​ក្នុង​រោង​ប្រជុំ​ក្តី​ ​ឋិតនៅ​ក្នុង​បរិស័ទ​ក្តី​ ​ឋិតនៅ​ក្នុង​កណ្តាល​ញាតិ​ក្តី​ ​ឋិតនៅ​ក្នុង​ពួក​សេនីយ​ក្តី​ ​ឋិតនៅ​ក្នុង​កណ្តាល​រាជត្រកូល​ក្តី​ ​ដែលគេ​នាំមក​សួរ​ ​ជា​សាក្សី​ថា​ ​នែ​បុរស​អើយ​ ​អ្នក​ចូរ​មក​អាយ​ ​អ្នកដឹង​នូវ​ហេតុ​ណា​ ​ចូរ​ប្រាប់​នូវ​ហេតុ​នោះ​។​ ​បុរស​នោះ​ ​កាល​មិនដឹង​ ​ក៏​ពោល​ថា​ ​ខ្ញុំ​ដឹងក្តី​ ​កាល​ដឹង​
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636831797725943545
ទៅកាន់ទំព័រ៖