ព្រះត្រៃបិដក ភាគ ២៦

ក៏​ពោល​ថា​ ​ខ្ញុំ​មិនដឹង​ក្តី​ ​កាល​មិនឃើញ​ ​ក៏​ពោល​ថា​ ​ខ្ញុំ​ឃើញ​ក្តី​ ​កាល​ឃើញ​ ​ក៏​ពោល​ថា​ ​ខ្ញុំ​មិនឃើញ​ក្តី​ ​ជា​អ្នកពោល​សម្បជានមុសាវាទ​ ​ព្រោះ​ហេតុ​ខ្លួន​ក្តី​ ​ព្រោះ​ហេតុ​អ្នកដទៃ​ក្តី​ ​ព្រោះ​ហេតុ​អាមិសៈ​ ​ដែល​ជា​សំណូក​បន្តិចបន្តួច​ក្តី​ ​ដោយ​ប្រការ​ដូច្នេះ​ ​មួយទៀត​ ​ជា​អ្នកពោល​ពាក្យ​ញុះញង់​ ​គឺ​ឮ​អំពី​ទីនេះ​ ​ទៅ​និយាយ​ក្នុង​ទីឯណោះ​ ​ដើម្បី​បំបែកពួក​ជន​ទាំងនេះ​ ​ឬឮ​ក្នុង​ទីឯណោះ​ ​មក​ប្រាប់​ដល់​ពួក​ជន​ទាំងនេះ​ ​ដើម្បី​បំបែកពួក​ជន​ឯណោះ​ ​ឬ​បំបែកពួក​ជន​កំពុង​ព្រមព្រៀង​គ្នា​ ​ឬ​ជួយ​ជ្រោមជ្រែង​ពួក​ជន​ដែល​បែកគ្នា​ហើយ​ ​មាន​ពួក​ជាទី​ត្រេកអរ​ ​ត្រេកអរ​នឹង​ពួក​ ​រីករាយ​នឹង​ពួក​ ​ជា​អ្នកពោល​ពាក្យ​ ​បំបែកពួក​ ​ជា​អ្នកពោល​ពាក្យ​អាក្រក់​ ​សំដី​ណា​ ​ជា​សំដី​នាំ​កន្ទួល​ចិត្ត​ ​ខ្មោះខ្មួរ​ ​ក្រហល់ក្រហាយ​ ​ស្ទាក់ដំណើរ​អ្នកដទៃ​ ​ជា​សំដី​ជិត​គ្នា​នឹង​ក្រោធ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​ ​ជា​អ្នកពោល​តែ​សំដី​មាន​សភាព​ដូច្នោះ​ ​ជា​អ្នកពោល​ពាក្យ​ឥតប្រយោជន៍​ ​និយាយ​មិន​ត្រូវ​តាមកាល​ ​និយាយ​មិន​ពិត​ ​និយាយ​ពាក្យ​ឥតប្រយោជន៍​ ​និយាយ​ពាក្យ​មិនមែន​ធម៌​ ​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636831798001439303
ទៅកាន់ទំព័រ៖