ព្រះត្រៃបិដក ភាគ ២៦
មិនមែនវិន័យ ជាអ្នកពោលពាក្យមិនគួរនឹងតាំងទុក ក្នុងហឫទ័យ ជាអ្នកនិយាយក្នុងកាលដែលមិនគួរនិយាយ និយាយសំដីគ្មានគ្រឿងអាង ជាសំដីរកកំណត់គ្មាន មិនប្រកបដោយប្រយោជន៍។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវវចីសមាចារ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។
[២០៥] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវវចីសមាចារ មានសភាពដូចម្តេច អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់មុសាវាទ ជាអ្នកវៀរស្រឡះចាកមុសាវាទ ទោះឋិតនៅក្នុងរោងប្រជុំក្តី ឋិតនៅក្នុងបរិស័ទក្តី ឋិតនៅកណ្តាលញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីយក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំមកសួរ ជាសាក្សីថា នែបុរសអើយ អ្នកចូរមកអាយ អ្នកដឹងនូវហេតុណា ចូរពោលនូវហេតុនោះចុះ។ បុរសនោះ កាលមិនដឹង ក៏និយាយថា ខ្ញុំមិនដឹងក្តី កាលដឹង ក៏និយាយថា ខ្ញុំដឹងក្តី កាលមិនឃើញ ក៏និយាយថា ខ្ញុំមិនឃើញក្តី
ID: 636831798264634356
ទៅកាន់ទំព័រ៖