ព្រះត្រៃបិដក ភាគ ២៦
កាលឃើញ ក៏និយាយថា ខ្ញុំឃើញក្តី ជាអ្នកមិនពោលសម្បជានមុសាវាទ ព្រោះហេតុខ្លួនក្តី ព្រោះហេតុអ្នកដទៃក្តី ព្រោះហេតុអាមិសៈ ដែលជាសំណូកបន្តិចបន្តួចក្តី ជាអ្នកលះបង់នូវពាក្យញុះញង់ វៀរចាកពាក្យញុះញង់ គឺឮអំពីទីឯណេះ មិនប្រាប់ក្នុងទីឯណោះ ដើម្បីបំបែកពួកជនឯណេះ ឬឮក្នុងទីឯណោះ មិនប្រាប់ដល់ពួកជនឯណេះ ដើម្បីបំបែកពួកជនឯណោះឡើយ ឬផ្សះផ្សាពួកជន ដែលបែកគ្នាហើយ ឬជួយជ្រោមជ្រែងពួកជន ដែលប្រកបដោយប្រយោជន៍ មានសេចក្តីព្រមព្រៀងគ្នា ជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីព្រមព្រៀងគ្នា រីករាយក្នុងសេចក្តីព្រមព្រៀង ជាអ្នកនិយាយតែសំដី ដែលធ្វើនូវសេចក្តីព្រមព្រៀង លះបង់នូវផរុសវាចា ជាអ្នកវៀរស្រឡះចាកផរុសវាចា វាចាណាដែលឥតទោស សុខដល់ត្រចៀក គួរជាទីស្រឡាញ់ ពេញហឫទ័យ ជាសំដីអ្នកក្រុង ជាទីរីករាយ ដល់ជនច្រើន ជាទីពេញចិត្ត ដល់ជនច្រើន ជាអ្នកនិយាយតែសំដីមានសភាពដូច្នោះ ជាអ្នកលះបង់ពាក្យរោយរាយ ឥតប្រយោជន៍ វៀរស្រឡះចាកពាក្យរោយរាយ ឥតប្រយោជន៍ និយាយត្រូវតាមកាល និយាយពិត និយាយអាថ៌ និយាយធម៌ និយាយវិន័យ ជាអ្នកនិយាយតែសំដី ដែលគួរតាំងទុកក្នុងចិត្ត មានគ្រឿងអាង មានទីបំផុត ប្រកបដោយប្រយោជន៍ តាមកាលគួរ។
ID: 636831798531949646
ទៅកាន់ទំព័រ៖