ព្រះត្រៃបិដក ភាគ ២៦
បុគ្គលមិនគួរសេពឡើយ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលសេព នូវមនោសមាចារ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង មនោសមាចារ មានសភាពយ៉ាងនោះ បុគ្គលគួរសេព។
[២០៧] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវមនោសមាចារ មានសភាពដូចម្តេច អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកច្រើនដោយអភិជ្ឈា ទ្រព្យណា ជារបស់អ្នកដទៃ ជាឧបករណ៍ របស់អ្នកដទៃ ជាអ្នកគយរំពៃតែរបស់នោះថា ឱហ្ន៎ ទ្រព្យណា ជារបស់បុគ្គលដទៃ សូមឲ្យទ្រព្យនោះ បានមកជាទ្រព្យ របស់អាត្មាអញវិញដូច្នេះ ជាអ្នកមានចិត្តគុំគួន មានសេចក្តីត្រិះរិះក្នុងចិត្ត ដែលទោសប្រទូស្តហើយថា សូមសត្វពួកនេះ លំបាក ឬបែកធ្លាយ សាបសូន្យ វិនាសទៅ កុំមានសល់នៅឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវមនោសមាចារ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។
ID: 636831799042938873
ទៅកាន់ទំព័រ៖