ព្រះត្រៃបិដក ភាគ ២៦
[២០៩] ត្រង់ព្រះពុទ្ធដីកា ដែលព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវចិត្តុប្បាទ ថាមានពីរយ៉ាង គឺ ចិត្តុប្បាទគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវចិត្តុប្បាទនោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ តើទ្រង់ត្រាស់សំដៅហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវចិត្តុប្បាទ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ចិត្តុប្បាទ មានសភាពដូច្នោះ បុគ្គលមិនគួរសេពឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវចិត្តុប្បាទ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ចិត្តុប្បាទ មានសភាពដូច្នោះ បុគ្គលគួរសេព។
[២១០] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវចិត្តុប្បាទ មានសភាពដូចម្តេច អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានអភិជ្ឈា មានចិត្តប្រកបដោយអភិជ្ឈា ជាអ្នកមានព្យាបាទ មានចិត្តប្រកបដោយព្យាបាទ
ID: 636831799545837637
ទៅកាន់ទំព័រ៖