ព្រះត្រៃបិដក ភាគ ២៦
[២១២] ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវការបានចំពោះសញ្ញា ថាមានពីរយ៉ាង គឺ ការបានចំពោះនូវសញ្ញាគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវការបានចំពោះនូវសញ្ញានោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ តើទ្រង់ត្រាស់សំដៅហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវការបានចំពោះសញ្ញា មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ការបានចំពោះសញ្ញា មានសភាពយ៉ាងនោះ បុគ្គលមិនគួរសេពឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើបុគ្គលសេពនូវការបានចំពោះសញ្ញា មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ការបានចំពោះសញ្ញា មានសភាពដូច្នោះ បុគ្គលគួរសេព។
[២១៣] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវការបានចំពោះនូវសញ្ញា មានសភាពដូចម្តេច អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានអភិជ្ឈា មានសញ្ញាប្រកបដោយអភិជ្ឈា ជាអ្នកមានព្យាបាទ មានសញ្ញាប្រកបដោយព្យាបាទ
ID: 636831800055576792
ទៅកាន់ទំព័រ៖