ព្រះត្រៃបិដក ភាគ ២៦
ជាអ្នកមានសេចក្តីបៀតបៀន មានសញ្ញាប្រកបដោយសេចក្តីបៀតបៀន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើបុគ្គលសេព នូវការបានចំពោះសញ្ញា មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។
[២១៤] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវការបានចំពោះសញ្ញា មានសភាពដូចម្តេច អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនមានអភិជ្ឈា មានសញ្ញាមិនប្រកបដោយអភិជ្ឈា ជាអ្នកមិនមានព្យាបាទ មានសញ្ញាមិនប្រកបដោយព្យាបាទ ជាអ្នកមិនមានសេចក្តីបៀតបៀន មានសញ្ញាមិនប្រកបដោយសេចក្តីបៀតបៀន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើបុគ្គលសេព នូវការបានចំពោះសញ្ញា មានសភាពយ៉ាងនេះ ពួកអកុសលធម៌ តែងសាបសូន្យ ពួកកុសលធម៌ តែងចម្រើនឡើង។
ID: 636831800350603667
ទៅកាន់ទំព័រ៖