ព្រះត្រៃបិដក ភាគ ២៦
[២១៦] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវការបានចំពោះទិដ្ឋិ មានសភាពដូចម្តេច អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីយល់ឃើញយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាតូចឥតផល ការបូជាធំឥតផល ផលវិបាករបស់កម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខ មិនមាន មាតាមិនមានគុណ បិតាមិនមានគុណ
(១) សត្វជាឱបបាតិកៈកំណើត មិនមាន សមណព្រាហ្មណ៍ក្នុងលោក មានសេចក្តីព្រមព្រៀង ជាអ្នកប្រតិបត្តិត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវលោកនេះផង លោកខាងមុខផង ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក៏មិនមាន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើបុគ្គលសេពនូវការបានចំពោះទិដ្ឋិ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។
(១) សំដៅយកការប្រតិបត្តិល្អអាក្រក់ ចំពោះមាតាបិតានោះ គ្មានគុណ គ្មានទោស។ អដ្ឋកថា។
ID: 636831801019731939
ទៅកាន់ទំព័រ៖