ព្រះត្រៃបិដក ភាគ ២៦

 [​២១៨​]​ ​ត្រង់​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​ការបាន​ចំពោះ​អត្តភាព​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ការបាន​ចំពោះ​អត្តភាព​គួរ​សេព១​ ​មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​ ​សំដែង​នូវ​ការបាន​ចំពោះ​អត្តភាព​នោះ​ ​ទី​ទៃៗ​ពីគ្នា​ ​ដូច្នេះ​នុ៎ះ​ ​តើ​ទ្រង់​ត្រាស់​សំដៅ​ហេតុ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​ ​នូវ​ការបាន​ចំពោះ​អត្តភាព​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​ការបាន​ចំពោះ​អត្តភាព​ ​មាន​សភាព​ដូច្នោះ​ ​បុគ្គល​មិន​គួរ​សេព​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​ ​នូវ​ការបាន​ចំពោះ​អត្តភាព​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​ការបាន​ចំពោះ​អត្តភាព​ ​មាន​សភាព​ដូច្នោះ​ ​បុគ្គល​គួរ​សេព​។​ ​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636831801485518580
ទៅកាន់ទំព័រ៖