ព្រះត្រៃបិដក ភាគ ២៦
[២១៩] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវការបានចំពោះអត្តភាព មានសភាពដូចម្តេច អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលញុំាងការបានចំពោះអត្តភាព ប្រកបដោយទុក្ខ
(១) ឲ្យកើតឡើង អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ព្រោះមិនទាន់អស់ភពដាច់ស្រឡះ។
[២២០] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវការបានចំពោះអត្តភាព មានសភាពដូចម្តេច អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលញុំាងការបានចំពោះអត្តភាព ដែលមិនមានទុក្ខ
(១) បុគ្គលដែលឈ្មោះថា មានអត្តភាពប្រកបដោយទុក្ខនោះ មាន៤ពួក គឺ បុថុជ្ជន សោតាបន្ន សកទាគាមី និងអនាគាមិបុគ្គល (ដែលមិនបានសម្រេចអរហត្ត ក្នុងអត្តភាពនោះ) ឈ្មោះថា អ្នកមិនទាន់អស់ភព អកុសលធម៌ រមែងចម្រើនឡើង កុសលធម៌ រមែងសាបសូន្យទៅ បានជាឈ្មោះថា ញុំាងអត្តភាពប្រកបដោយទុក្ខឲ្យកើតឡើង។ ចំណែកព្រះអនាគាមី នៅជាប់ចិត្តនឹងភពនៅឡើយ ព្រោះមិនទាន់អស់ភព បានជាមិនទាន់ផុតទុក្ខ។
ID: 636831801979666844
ទៅកាន់ទំព័រ៖