ព្រះត្រៃបិដក ភាគ ២៦

ឲ្យ​កើតឡើង​(​១​)​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​ព្រោះ​អស់​ភព​ដាច់​ស្រឡះ​។​ ​ត្រង់​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ហើយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​ការបាន​ចំពោះ​អត្តភាព​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ ​ការបាន​ចំពោះ​អត្តភាព​គួរ​សេព១​ ​មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​ ​សំដែង​នូវ​ការបាន​ចំពោះ​អត្តភាព​នោះ​ ​ទី​ទៃៗ​ពីគ្នា​ ​ដូច្នេះ​នុ៎ះ​ ​គឺ​ទ្រង់​ត្រាស់​សំដៅ​ហេតុនេះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះឯង​ ​ភាសិត​សង្ខេប​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​មិនទាន់​ចែករំលែក​សេចក្តី​ឲ្យ​ពិស្តារ​ ​ខ្ញុំ​ព្រះអង្គ​ ​យល់​សេចក្តី​ដោយ​ពិស្តារ​ ​យ៉ាងនេះ​។​
​(​១​)​ ​បុគ្គល​ដែល​មាន​អត្តភាព​ឥត​ទុក្ខ​ ​ក៏​មាន៤ពួក​ដែរ​ ​គឺ​បុថុជ្ជន​ ​សោតាបន្ន​ ​សកទាគាមី​ ​និង​អនាគាមិ​បុគ្គល​ ​គឺ​សំដៅយក​ពួ​កើត​ក្នុង​បច្ឆិមភព​ ​ដូចជា​អង្គុលិមាល​ ​ទោះ​កាប់សម្លាប់​មនុស្ស​ដល់ទៅ៩៩៩​ ​ក៏​ឈ្មោះថា​ ​មាន​អត្តភាព​មិន​មានទុក្ខ​ ​ព្រោះ​អស់​ភព​ ​ដាច់​ស្រឡះ​ ​ក្នុង​ជាតិ​នោះ​។​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 636831802368989112
ទៅកាន់ទំព័រ៖