ព្រះត្រៃបិដក ភាគ ២៦

 [​២២១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​ត្រូវ​ហើយ​ៗ​ ​ម្នាល​សារីបុត្រ​ ​ត្រូវ​ណាស់​ហើយ​ ​ភាសិត​សង្ខេប​នេះ​ ​ដែល​តថាគត​ ​មិនបាន​ចែករំលែក​សេចក្តី​ឲ្យ​ពិស្តារ​ទេ​ ​តែ​អ្នកដឹង​ច្បាស់​សេចក្តី​ ​ដោយ​ពិស្តារ​យ៉ាងនេះ​បាន​។​ ​ត្រង់​ពាក្យ​ដែល​តថាគត​សំដែង​ហើយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​កាយសមាចារ​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​កាយសមាចារ​គួរ​សេព១​ ​មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​ ​សំដែង​កាយសមាចារ​នោះ​ ​ទី​ទៃៗ​ពីគ្នា​ ​ដូច្នេះ​នុ៎ះ​ ​តើត​ថា​គត​សំដែង​ ​សំដៅ​ហេតុ​ដូចម្តេច​។​ ​ម្នាល​សារីបុត្រ​ ​កាល​បុគ្គល​សេព​កាយសមាចារ​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កាយសមាចារ​ ​មាន​សភាព​យ៉ាងនោះ​ ​បុគ្គល​មិន​គួរ​សេព​ឡើយ​។​ ​ម្នាល​សារីបុត្រ​ ​កាល​បុគ្គល​សេព​នូវ​កាយសមាចារ​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កាយសមាចារ​ ​មាន​សភាព​យ៉ាងនោះ​ ​បុគ្គល​គួរ​សេព​។​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636831802598052214
ទៅកាន់ទំព័រ៖