ព្រះត្រៃបិដក ភាគ ២៦
[២២៣] ម្នាលសារីបុត្រ កាលបុគ្គលសេពនូវកាយសមាចារ មានសភាពដូចម្តេច អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង។ ម្នាលសារីបុត្រ បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់បាណាតិបាត ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត មានអាជ្ញាដាក់ចុះ មានគ្រឿងសស្ត្រាដាក់ចុះ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត អនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ លះបង់អទិន្នាទាន ជាអ្នកវៀរស្រឡះ ចាកអទិន្នាទាន ទ្រព្យណា ជារបស់អ្នកដទៃ ជាឧបករណ៍ របស់បុគ្គលដទៃ ដែលនៅក្នុងស្រុកក្តី នៅក្នុងព្រៃក្តី ជាអ្នកមិនកាន់យកទ្រព្យនោះ ដែលគេមិនបានឲ្យ ដែលរាប់ចូលក្នុងការលួច លះបង់នូវកាមេសុមិច្ឆាចារ ជាអ្នកវៀរស្រឡះ ចាកកាមេសុមិច្ឆាចារ ពួកស្រីណា ដែលមាតារក្សា បិតារក្សា មាតាបិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រីរក្សា ញាតិរក្សា ជាស្រីមានប្តី
ID: 636831803299682345
ទៅកាន់ទំព័រ៖