ព្រះត្រៃបិដក ភាគ ២៦
[២២៨] កាលព្រះមានព្រះភាគត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្រមានអាយុ ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិតសង្ខេបនេះ ដែលព្រះមានព្រះភាគ ទ្រង់មិនបានចែករំលែកសេចក្តីដោយពិស្តារ ខ្ញុំព្រះអង្គយល់សេចក្តី ដោយពិស្តារយ៉ាងនេះ គឺត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ត្រាស់ថា ម្នាលសារីបុត្រ តថាគតសំដែងនូវរូប ដែលត្រូវដឹងដោយភ្នែក ថាមានពីរយ៉ាង គឺរូបដែលគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ តើទ្រង់ត្រាស់សំដែងសំដៅហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវរូបដែលគួរដឹងដោយភ្នែក មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ រូបដែលគួរដឹងដោយភ្នែក មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវរូបដែលត្រូវដឹងដោយភ្នែក មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង រូបដែលត្រូវដឹងដោយភ្នែក មានសភាពយ៉ាងនេះ បុគ្គលគួរសេព។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ តថាគតសំដែងនូវរូប ដែលត្រូវដឹងដោយភ្នែក ថាមានពីរយ៉ាង គឺរូបគួរសេព១ មិនគួរសេព១
ID: 636831804499990998
ទៅកាន់ទំព័រ៖