ព្រះត្រៃបិដក ភាគ ២៦
ដូច្នេះនុ៎ះ គឺទ្រង់ត្រាស់សំដៅហេតុនេះឯង។បេ។ សំឡេងដែលត្រូវដឹងដោយត្រចៀក មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ សំឡេងដែលត្រូវដឹងដោយត្រចៀក មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ក្លិនដែលត្រូវដឹងដោយច្រមុះ មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ ក្លិនដែលត្រូវដឹងដោយច្រមុះ មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ រសដែលត្រូវដឹងដោយអណ្តាត មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ រសដែលត្រូវដឹងដោយអណ្តាត មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ផោដ្ឋព្វៈ ដែលត្រូវដឹងដោយកាយ មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ ផោដ្ឋព្វៈ ដែលត្រូវដឹងដោយកាយ មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ តថាគតសំដែងនូវធម្មារម្មណ៍ ដែលគួរដឹងដោយចិត្ត ថាមានពីរយ៉ាង គឺធម្មារម្មណ៍គួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ តើទ្រង់ត្រាស់សំដៅហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវធម្មារម្មណ៍ ដែលគួរដឹងដោយចិត្ត មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ធម្មារម្មណ៍ដែលគួរដឹងដោយចិត្ត មានសភាពយ៉ាងនោះ
ID: 636831804727934036
ទៅកាន់ទំព័រ៖