ព្រះត្រៃបិដក ភាគ ២៦

កើតឡើង​ ​ព្រោះ​ហេតុ​នៃ​កម្ម​ ​ដែល​ខ្លួន​បាន​ធ្វើ​ទុក​ ​ក្នុង​កាលមុន​ ​ឯ​ការ​មិន​ទទឹក​ចិត្ត​ ​(​ដោយ​រាគាទិក្កិលេស​)​ ​តទៅ​ ​ព្រោះ​ដុត​កំ​ដៅ​ ​ព្រោះ​វិនាស​ទៅ​ ​នៃ​កម្ម​ចាស់​ ​ទាំង​មិន​ធ្វើ​នូវ​កម្ម​ថ្មី​ ​ការ​អស់​ទៅ​នៃ​កម្ម​ ​ព្រោះ​មិន​ទទឹក​ចិត្ត​ ​(​ដោយ​រាគាទិក្កិលេស​)​ ​ការ​អស់​ទៅ​ ​នៃ​ទុក្ខ​ ​ព្រោះ​អស់​ទៅ​នៃ​កម្ម​ ​ការ​អស់​ទៅ​នៃ​វេទនា​ ​ព្រោះ​អស់​ទៅ​នៃ​ទុក្ខ​ ​ទុក្ខ​ទាំងអស់​ ​នឹង​សាបសូន្យ​ទៅ​បាន​ ​ព្រោះ​អស់​ទៅ​នៃ​វេទនា​ ​ដូច្នេះ​ពិតមែន​ឬ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និគ្រន្ថ​ទាំងនោះ​ ​កាលបើ​តថាគត​ ​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​ឆ្លើយតប​ថា​ ​ព្រះករុណា​ ​ទើប​តថាគត​ ​សួរ​និគ្រន្ថ​ទាំងនោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​ដឹង​ថា​ ​យើង​បាន​កើត​ហើយ​ ​ក្នុង​កាលមុន​ ​មិនមែន​មិនបាន​កើត​ទេ​ ​ដូច្នេះ​ដែរ​ឬ​។​ ​ពួក​និគ្រន្ថ​ ​ឆ្លើយតប​ថា​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ ​ដំណើរ​នេះ​ ​ពួក​យើង​មិនបាន​ដឹង​ទេ​។​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​ដឹង​ថា​ ​យើង​បាន​ធ្វើបាប​កម្ម​ទុក​ ​ក្នុង​កាលពីដើម​ ​មិនមែន​មិនបាន​ធ្វើ​ទេ​ ​ដូច្នេះ​ដែរ​ឬ​។​ ​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636831618629439811
ទៅកាន់ទំព័រ៖