ព្រះត្រៃបិដក ភាគ ២៦

កាល​គេ​ផ្គង​ ​នូវ​សេចក្តី​ព្យាយាម​ ​តណ្ហា​ ​ជាហេតុ​កើតឡើង​ ​នៃ​ទុក្ខ​ណា​ ​រមែង​វិនាស​ ​ព្រោះ​ការ​ផ្គង​ ​នូវ​សេចក្តី​ព្យាយាម​ ​ភិក្ខុ​នោះ​ ​ក៏​ផ្គង​នូវ​សេចក្តី​ព្យាយាម​ ​ចំពោះ​តណ្ហា​ជាហេតុ​កើត​នៃ​ទុក្ខ​នោះ​ ​មួយទៀត​ ​កាល​គេ​ព្រងើយកន្តើយ​ ​ចម្រើន​ឧបេក្ខា​ ​តណ្ហា​ ​ជាហេតុ​កើត​នៃ​ទុក្ខ​ណា​ ​រមែង​វិនាស​ ​ភិក្ខុ​នោះ​ ​ក៏​ចម្រើន​ឧបេក្ខា​ ​ចំពោះ​តណ្ហា​ជាហេតុ​កើត​នៃ​ទុក្ខ​នោះ​ ​កាល​ភិក្ខុ​នោះ​ ​ផ្គង​នូវ​សេចក្តី​ព្យាយាម​ ​តណ្ហា​ជាហេតុ​កើត​ ​នៃ​ទុក្ខ​នោះ​ ​ក៏​វិនាស​ ​ព្រោះ​ការ​ផ្គង​នូវ​សេចក្តី​ព្យាយាម​ ​កាល​តណ្ហា​វិនាស​ ​យ៉ាងនេះ​ហើយ​ ​ទុក្ខ​របស់​ភិក្ខុ​នោះ​ ​ក៏​រមែង​សាបសូន្យ​ទៅ​ ​កាល​ភិក្ខុ​នោះ​ ​ព្រងើយកន្តើយ​ ​ចម្រើន​ឧបេក្ខា​ ​តណ្ហា​ជាហេតុ​កើត​នៃ​ទុក្ខ​នោះ​ ​ក៏​វិនាស​ ​កាល​តណ្ហា​វិនាស​យ៉ាងនេះ​ហើយ​ ​ទុក្ខ​របស់​ភិក្ខុ​នោះ​ ​រមែង​សាបសូន្យ​ ​ក៏​មាន​ឧបមេយ្យ​ ​ដូច​បុរស​នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ប្រឹងប្រែង​ ​មានផល​ ​សេចក្តី​ព្យាយាម​មានផល​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636831625786929196
ទៅកាន់ទំព័រ៖