ព្រះត្រៃបិដក ភាគ ២៦

ឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​រូប​ដែល​ត្រូវ​ដឹង​ដោយ​ភ្នែក​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​មិន​គួរ​សេព​ឡើយ​។​ ​ម្នាល​សារីបុត្រ​ ​បុគ្គល​សេព​នូវ​រូប​ដែល​ត្រូវ​ដឹង​ដោយ​ភ្នែក​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​រូប​ដែល​ត្រូវ​ដឹង​ដោយ​ភ្នែក​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​គួរ​សេព​។​ ​ត្រង់​ពាក្យ​ដែល​តថាគត​សំដែង​ថា​ ​ម្នាល​សារីបុត្រ​ ​តថាគត​សំដែង​នូវ​រូប​ ​ដែល​ត្រូវ​ដឹង​ដោយ​ភ្នែក​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​រូប​គួរ​សេព១​ ​មិន​គួរ​សេព១​ ​ដូច្នេះ​នុ៎ះ​ ​គឺ​តថាគត​សំដែង​ ​សំដៅ​ហេតុនេះ​ឯង​។​បេ​។​ ​សំឡេង​ដែល​ត្រូវ​ដឹង​ដោយ​ត្រចៀក​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​មិន​គួរ​សេព​។​បេ​។​ ​សំឡេង​ដែល​ត្រូវ​ដឹង​ដោយ​ត្រចៀក​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​គួរ​សេព​។​បេ​។​ ​ក្លិន​ដែល​ត្រូវ​ដឹង​ដោយ​ច្រមុះ​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​មិន​គួរ​សេព​។​បេ​។​ ​ក្លិន​ដែល​ត្រូវ​ដឹង​ដោយ​ច្រមុះ​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​គួរ​សេព​។​បេ​។​ ​រស​ដែល​ត្រូវ​ដឹង​ដោយ​អណ្តាត​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​មិន​គួរ​សេព​។​បេ​។​ ​រស​ដែល​ត្រូវ​ដឹង​ដោយ​អណ្តាត​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​គួរ​សេព​។​បេ​។​ ​ផោដ្ឋព្វៈ​ ​ដែល​ត្រូវ​ដឹង​ដោយ​កាយ​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​មិន​គួរ​សេព​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636831810471762564
ទៅកាន់ទំព័រ៖