ព្រះត្រៃបិដក ភាគ ២៦
[២៣០] ម្នាលសារីបុត្រ តថាគតសំដែងនូវចីវរ ថាមានពីរយ៉ាង គឺចីវរគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគតសំដែងនូវបិណ្ឌបាត ថាមានពីរយ៉ាង គឺបិណ្ឌបាតគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគតសំដែងនូវសេនាសនៈ ថាមានពីរយ៉ាង គឺសេនាសនៈគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគតសំដែងនូវស្រុក ថាមានពីរយ៉ាង គឺស្រុកគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគតសំដែងនូវនិគម ថាមានពីរយ៉ាង គឺនិគមគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគតសំដែងនូវនគរ ថាមានពីរយ៉ាង គឺនគរគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគតសំដែងនូវជនបទ ថាមានពីរយ៉ាង គឺជនបទគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគតសំដែងនូវបុគ្គល ថាមានពីរយ៉ាង គឺបុគ្គលគួរសេព១ មិនគួរសេព១។
ID: 636831810881045974
ទៅកាន់ទំព័រ៖