ព្រះត្រៃបិដក ភាគ ២៦

 [​២៣១​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​សង្ខេប​នេះឯង​ ​ដែល​ព្រះមានព្រះភាគ​ ​មិន​ទ្រង់​ចែករំលែក​សេចក្តី​ ​ដោយ​ពិស្តារ​ ​ខ្ញុំ​ព្រះអង្គ​ ​យល់​សេចក្តី​ដោយ​ពិស្តារ​យ៉ាងនេះ​ ​គឺ​ត្រង់​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​តថាគត​សំដែង​នូវ​ចីវរ​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ចីវរ​គួរ​សេព១​ ​មិន​គួរ​សេព១​ ​ដូច្នេះ​នុ៎ះ​ ​តើ​ទ្រង់​ត្រាស់​សំដៅ​ហេតុ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​ចីវរ​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​ចីវរ​មាន​សភាព​យ៉ាងនោះ​ ​បុគ្គល​មិន​គួរ​សេព​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​ចីវរ​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​ចម្រើនឡើង​ ​ចីវរ​មាន​សភាព​យ៉ាងនោះ​ ​បុគ្គល​គួរ​សេព​។​ ​ត្រង់​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​តថាគត​សំដែង​នូវ​ចីវរ​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ចីវរ​គួរ​សេព១​ ​មិន​គួរ​សេព១​ ​ដូច្នេះ​នុ៎ះ​ ​គឺ​ទ្រង់​ត្រាស់​សំដៅ​ហេតុនេះ​ឯង​។​បេ​។​ ​បិណ្ឌបាត​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​មិន​គួរ​សេព​។​បេ​។​ ​បិណ្ឌបាត​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​គួរ​សេព​
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 636831811103308687
ទៅកាន់ទំព័រ៖