ព្រះត្រៃបិដក ភាគ ២៦
។បេ។ សេនាសនៈ មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ សេនាសនៈ មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ស្រុក មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ ស្រុក មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ និគម មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ និគម មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ នគរ មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ នគរ មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ជនបទ មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ ជនបទ មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ត្រាស់ថា ម្នាលសារីបុត្រ តថាគតសំដែងនូវបុគ្គល ថាមានពីរយ៉ាង គឺបុគ្គលគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ តើទ្រង់ត្រាស់សំដៅហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវបុគ្គល មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យ បុគ្គលមានសភាពយ៉ាងនោះ បុគ្គលមិនគួរសេព។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវបុគ្គល មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ
ID: 636831811314580771
ទៅកាន់ទំព័រ៖