ព្រះត្រៃបិដក ភាគ ២៦
សាបសូន្យ កុសលធម៌ទាំងឡាយ ចម្រើនឡើង បុគ្គលមានសភាពយ៉ាងនោះ បុគ្គលគួរសេព។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ត្រាស់ថា ម្នាលសារីបុត្រ តថាគតសំដែងនូវបុគ្គល ថាមានពីរយ៉ាង គឺបុគ្គលគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ គឺទ្រង់ត្រាស់សំដៅហេតុនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតសង្ខេបនេះឯង ដែលព្រះមានព្រះភាគ មិនទ្រង់ចែករំលែកសេចក្តីដោយពិស្តារ ខ្ញុំព្រះអង្គ យល់សេចក្តីអធិប្បាយ ដោយពិស្តារយ៉ាងនេះ។
[២៣២] ម្នាលសារីបុត្រ ត្រូវហើយៗ ម្នាលសារីបុត្រ ត្រូវហើយ ភាសិតសង្ខេបនេះ ដែលតថាគតមិនបានចែករំលែកសេចក្តីដោយពិស្តារ អ្នកយល់សេចក្តីអធិប្បាយដោយពិស្តារយ៉ាងនេះបាន។ ត្រង់ពាក្យដែលតថាគតសំដែងថា ម្នាលសារីបុត្រ តថាគតសំដែងនូវចីវរ ថាមានពីរយ៉ាង គឺចីវរគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ តើតថាគតសំដែង អាស្រ័យហេតុដូចម្តេច។ ម្នាលសារីបុត្រ កាលបុគ្គលសេពនូវចីវរ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ
ID: 636831811607807542
ទៅកាន់ទំព័រ៖