ព្រះត្រៃបិដក ភាគ ២៦
សាបសូន្យ ចីវរមានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។ ម្នាលសារីបុត្រ កាលបុគ្គលសេពនូវចីវរ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ សាបសូន្យ កុសលធម៌ទាំងឡាយ ចម្រើនឡើង ចីវរមានសភាពយ៉ាងនេះ បុគ្គលគួរសេព។ ត្រង់ពាក្យដែលតថាគតសំដែងថា ម្នាលសារីបុត្រ តថាគតសំដែងនូវចីវរ ថាមានពីរយ៉ាង គឺចីវរគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ គឺតថាគតសំដែង អាស្រ័យហេតុនេះឯង។បេ។ បិណ្ឌបាតមានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ បិណ្ឌបាតមានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ សេនាសនៈ មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ សេនាសនៈ មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ស្រុក មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ ស្រុក មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ និគម មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ និគម មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ជនបទ មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ ជនបទ មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ត្រង់ពាក្យដែលតថាគតសំដែងថា ម្នាលសារីបុត្រ តថាគតសំដែងនូវបុគ្គល ថាមានពីរយ៉ាង គឺបុគ្គលគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ តើតថាគតសំដែង អាស្រ័យហេតុដូចម្តេច។
ID: 636831811837020653
ទៅកាន់ទំព័រ៖