ព្រះត្រៃបិដក ភាគ ២៦
ម្នាលសារីបុត្រ កាលបុគ្គលសេពនូវបុគ្គល មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យ បុគ្គលមានសភាពយ៉ាងនោះ បុគ្គលមិនគួរសេពឡើយ។ ម្នាលសារីបុត្រ កាលបុគ្គលសេពនូវបុគ្គល មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ សាបសូន្យ កុសលធម៌ទាំងឡាយ ចម្រើនឡើង បុគ្គលមានសភាពយ៉ាងនោះ បុគ្គលគួរសេព។ ត្រង់ពាក្យដែលតថាគតសំដែងថា ម្នាលសារីបុត្រ តថាគតសំដែងនូវបុគ្គល ថាមានពីរយ៉ាង គឺបុគ្គលគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ គឺតថាគតសំដែង សំដៅហេតុនេះឯង។ ម្នាលសារីបុត្រ ធម៌ដែលតថាគត សំដែងដោយសង្ខេបនេះឯង អ្នកត្រូវយល់សេចក្តីដោយពិស្តារ យ៉ាងនេះចុះ។
ID: 636831812046202617
ទៅកាន់ទំព័រ៖