ព្រះត្រៃបិដក ភាគ ២៦

 [​២៣៣​]​ ​ម្នាល​សារីបុត្រ​ ​ធម៌​ដែល​តថាគត​សំដែង​ហើយ​ ​ដោយសង្ខេប​នេះ​ ​បើ​ពួក​ក្សត្រិយ៍​ទាំងអស់​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ដោយ​ពិស្តារ​ ​យ៉ាងនេះ​ ​ការ​ដឹង​ច្បាស់​របស់​ពួក​ក្សត្រិយ៍​ទាំងអស់​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់កាលដ៏យូរ​។​ ​ម្នាល​សារីបុត្រ​ ​ធម៌​ដែល​តថាគត​សំដែង​ហើយ​ ​ដោយសង្ខេប​នេះ​ ​បើ​ពួក​ព្រាហ្មណ៍​ទាំងអស់​ក្តី​.​.​.​ ​ម្នាល​សារីបុត្រ​ ​បើ​ពួក​វេស្សៈ​ទាំងអស់​ក្តី​.​.​.​ ​ម្នាល​សារីបុត្រ​ ​បើ​ពួក​សុទ្ទៈ​ទាំងអស់​ក្តី​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ដោយ​ពិស្តារ​ ​យ៉ាងនេះ​ ​ការ​ដឹង​ច្បាស់​របស់​ពួក​សុទ្ទៈ​ទាំងអស់​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់កាលដ៏យូរ​។​ ​ម្នាល​សារីបុត្រ​ ​ធម៌​ដែល​តថាគត​សំដែង​ដោយសង្ខេប​នេះ​ ​បើ​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ទាំង​ពពួកសត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 636831812308477618
ទៅកាន់ទំព័រ៖