ព្រះត្រៃបិដក ភាគ ២៦

 [​១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​រមែង​ពិចារណា​ដូច្នេះ​ថា​ ​កាល​អាត្មាអញ​ ​នៅ​តាម​សេចក្តី​សុខ​ស្រួល​(​១​)​ ​អកុសលធម៌​ទាំងឡាយ​ ​រមែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​រមែង​សាបសូន្យ​ ​តែ​កាលបើ​អាត្មាអញ​ ​តាំងខ្លួន​ឲ្យ​លំបាក​(​២​)​ ​អកុសលធម៌​ទាំងឡាយ​ ​រមែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​រមែង​ចម្រើនឡើង​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​តាំងខ្លួន​ឲ្យ​លំបាក​ចុះ​។​ ​ភិក្ខុ​នោះ​ ​ក៏​តាំងខ្លួន​ឲ្យ​លំបាក​ ​កាល​ភិក្ខុ​នោះ​ ​តាំងខ្លួន​ឲ្យ​លំបាក​ ​អកុសលធម៌​ទាំងឡាយ​ ​ក៏​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​ក៏​ចម្រើនឡើង​។​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​ភិក្ខុ​នោះ​ ​មិន​តាំងខ្លួន​ឲ្យ​លំបាក​ទៀត​ឡើយ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ភិក្ខុ​នោះ​ ​តាំងខ្លួន​ឲ្យ​លំបាក​ ​ដើម្បី​ប្រយោជន៍​ណា​ ​
​(​១​)​ ​បុគ្គល​ដែល​ប្រតិបត្តិ​ ​ដើម្បីឲ្យ​តែ​សុខ​ស្រួលខ្លួន​ ​ដូច​ប្រើប្រាស់​ចីវរ​មានសាច់​ល្អិត​ ​នៅក្នុង​សេនាសនៈ​គួរ​ជ្រះថ្លា​ ​ហៅថា​ ​នៅ​តាម​សេចក្តី​សុខ​ស្រួល​ ​តែ​ការប្រព្រឹត្តិ​ដូច្នោះ​ ​ចិត្ត​រមែង​រាយមាយ​។​ ​(​២​)​ ​បុគ្គល​ដែល​ប្រតិបត្តិ​ ​ដើម្បីឲ្យ​លំបាក​ខ្លួន​ ​ដូច​ប្រើប្រាស់​ចីវរ​មានសាច់​ក្រាស់​ ​ឬ​ដាច់​ធ្លុះធ្លាយ​ ​នៅក្នុង​ព្រៃស្មសាន​ ​ឬ​ទៀប​គល់ឈើ​ ​ជាដើម​ ​ហៅថា​ ​តាំងខ្លួន​ឲ្យ​លំបាក​ ​គឺ​ធ្វើខ្លួន​ឲ្យ​លំបាក​ ​តែ​ការប្រព្រឹត្តិ​ដូច្នោះ​ ​ចិត្ត​រមែង​មាន​អារម្មណ៍​មូល​តែមួយ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636831626159570510
ទៅកាន់ទំព័រ៖