ព្រះត្រៃបិដក ភាគ ២៦
ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដឹងច្បាស់សេចក្តីដោយពិស្តារ យ៉ាងនេះ ការដឹងច្បាស់ របស់លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ទាំងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសនោះ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលដ៏យូរ។ លុះព្រះមានព្រះភាគ សំដែងសូត្រនេះចប់ហើយ ព្រះសារីបុត្រមានអាយុ ក៏មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ សេវិតព្វាសេវិតព្វសូត្រ ទី៤។
ID: 636831812573072752
ទៅកាន់ទំព័រ៖