ព្រះត្រៃបិដក ភាគ ២៦

ពហុធា​តុក​សូត្រ​ ​ទី៥​


 [​២៣៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទូល​តប​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ដ៏​ចម្រើន​។​
 [​២៣៥​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ​ទាំងឡាយ​ណាមួយ​កើតឡើង​ ​ភ័យ​ទាំងអស់​នោះ​ ​កើតឡើង​តែ​អំពី​ពាល​ ​មិនដែល​កើតអំពី​បណ្ឌិត​ទេ​ ​ឧបទ្រព​ទាំងឡាយ​ណាមួយ​កើតឡើង​ ​ឧបទ្រព​ទាំងអស់​នោះ​ ​កើតឡើង​តែ​អំពី​ពាល​ ​មិនមែន​កើតឡើង​អំពី​បណ្ឌិត​ទេ​ ​ឧបស័គ្គ​ទាំងឡាយ​ណាមួយ​កើតឡើង​ ​ឧបស័គ្គ​ទាំងអស់​នោះ​ ​កើតឡើង​តែ​អំពី​ពាល​ ​មិនមែន​កើត​
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636831812876660116
ទៅកាន់ទំព័រ៖