ព្រះត្រៃបិដក ភាគ ២៦

ឡើង​អំពី​បណ្ឌិត​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ភ្លើង​ ​តែង​រាល​អំពី​ផ្ទះ​ប្រក់​បបុស​ ​ឬ​អំពី​ផ្ទះ​ប្រក់​ស្មៅ​ ​ទៅ​ឆាបឆេះ​ផ្ទះ​មាន​កំពូល​ ​ដែលគេ​លាប​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​មាន​គន្លឹះ​ជិតស្និទ្ធ​ ​មាន​ទ្វារបង្អួច​បិទ​ជិត​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ​ទាំងឡាយ​ណាមួយ​កើតឡើង​ ​ភ័យ​ទាំងអស់​នោះ​ ​តែង​កើតឡើង​តែ​អំពី​ពាល​ ​មិនមែន​កើតឡើង​អំពី​បណ្ឌិត​ទេ​ ​ឧបទ្រព​ទាំងឡាយ​ណាមួយ​ ​តែង​កើតឡើង​ ​ឧបទ្រព​ទាំងអស់​នោះ​ ​តែង​កើតឡើង​តែ​អំពី​ពាល​ ​មិនដែល​កើតឡើង​អំពី​បណ្ឌិត​ទេ​ ​ឧបស័គ្គ​ទាំងឡាយ​ណាមួយ​ ​កើតឡើង​ ​ឧបស័គ្គ​ទាំងអស់​នោះ​ ​តែង​កើតឡើង​តែ​អំពី​ពាល​ ​មិនដែល​កើតឡើង​អំពី​បណ្ឌិត​ឡើយ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ប្រកបដោយ​ភ័យ​ ​បណ្ឌិត​មិន​ប្រកបដោយ​ភ័យ​ទេ​ ​បុគ្គល​ពាល​ប្រកបដោយ​ឧបទ្រព​ ​បណ្ឌិត​មិន​ប្រកបដោយ​ឧបទ្រព​ទេ​ ​បុគ្គល​ពាល​ប្រកបដោយ​ឧបស័គ្គ​ ​បណ្ឌិត​មិន​ប្រកបដោយ​ឧបស័គ្គ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ​មិន​មាន​អំពី​បណ្ឌិត​ទេ​ ​ឧបទ្រព​ ​មិន​មាន​អំពី​បណ្ឌិត​ទេ​ ​ឧបស័គ្គ​ ​មិន​មាន​អំពី​បណ្ឌិត​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​គួរ​សិក្សា​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​សូមឲ្យ​បាន​ជា​អ្នកប្រាជ្ញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636831813090672357
ទៅកាន់ទំព័រ៖