ព្រះត្រៃបិដក ភាគ ២៦

កាយវិញ្ញាណ​ធាតុ​ ​មនោ​ធាតុ​ ​ធម្មធាតុ​ ​មនោវិញ្ញាណ​ធាតុ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ដឹង​នូវ​ធាតុ​ទាំង១៨នេះ​ ​ដោយហេតុ​ណា​ ​ម្នាល​អានន្ទ​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​
 [​២៣៨​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​។​ ​មាន​ ​អានន្ទ​ ​ម្នាល​អានន្ទ​ ​ធាតុ​ទាំង៦នេះ​ ​គឺ​ ​បឋវីធាតុ​ ​អាបោធាតុ​ ​តេជោធាតុ​ ​វាយោធាតុ​ ​អាកាសធាតុ​ ​វិញ្ញាណ​ធាតុ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ដឹង​នូវ​ធាតុ​ទាំង៦នេះ​ ​ដោយហេតុ​ណា​ ​ម្នាល​អានន្ទ​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636831813601931600
ទៅកាន់ទំព័រ៖