ព្រះត្រៃបិដក ភាគ ២៦

 [​២៣៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​។​ ​មាន​ ​អានន្ទ​ ​ម្នាល​អានន្ទ​ ​ធាតុ​ទាំង៦នេះ​ ​គឺ​ ​សុខ​ធាតុ​ ​ទុក្ខ​ធាតុ​ ​សោមនស្ស​ធាតុ​ ​ទោមនស្ស​ធាតុ​ ​ឧបេក្ខា​ធាតុ​ ​អវិជ្ជា​ធាតុ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ដឹង​នូវ​ធាតុ​ទាំង៦នេះឯង​ ​ដោយហេតុ​ណា​ ​ម្នាល​អានន្ទ​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​
 [​២៤០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​។​ ​មាន​ ​អានន្ទ​ ​ម្នាល​អានន្ទ​ ​ធាតុ​ទាំង៦នេះ​ ​គឺ​ ​កាមធាតុ​ ​នេ​ក្ខម្ម​ធាតុ​ ​ព្យាបាទ​ធាតុ​ ​អព្យាបាទ​ធាតុ​ ​វិហឹសា​ធាតុ​ ​អវិហឹសា​ធាតុ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ដឹង​នូវ​ធាតុ​ទាំង៦នេះ​ ​ដោយហេតុ​ណា​ ​ម្នាល​អានន្ទ​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​ ​
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 636831813849075735
ទៅកាន់ទំព័រ៖