ព្រះត្រៃបិដក ភាគ ២៦

 [​២៤៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ ​តើ​ដោយហេតុ​ប៉ុន្មាន​។​ ​ម្នាល​អានន្ទ​ ​អាយតនៈ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​នេះ​ ​មាន៦គឺ​ ​ចក្ខុ​ ​និង​រូបៈ១​ ​សោតៈ​ ​និង​សទ្ទៈ១​ ​ឃានៈ​ ​និង​គន្ធៈ១​ ​ជិវ្ហា​ ​និ​ងរ​សៈ១​ ​កាយ​ ​និង​ផោដ្ឋព្វៈ១​ ​មនោ​ ​និង​ធម្មារម្មណ៍១​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ដឹង​នូវ​អាយតនៈ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ៦នេះឯង​ ​ដោយហេតុ​ណា​ ​ម្នាល​អានន្ទ​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​
 [​២៤៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទ​ ​តើ​ដោយហេតុ​ប៉ុន្មាន​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​យ៉ាងនេះ​ថា​ ​កាលបើ​បច្ច័យ​នេះ​មាន​ ​ផល​នេះ​ក៏​មាន​ ​ផល​នេះ​កើត​ ​ព្រោះតែ​បច្ច័យ​នេះ​កើត​ ​កាលបើ​បច្ច័យ​នេះ​មិន​មាន​ ​ផល​នេះ​ក៏​មិន​មាន​ ​ផល​នេះ​រលត់​ ​ព្រោះតែ​បច្ច័យ​នេះ​រលត់​ ​គឺថា​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ
ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 636831814366005302
ទៅកាន់ទំព័រ៖