ព្រះត្រៃបិដក ភាគ ២៦

 [​២៤៥​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ ​ក្នុង​ហេតុ​ ​និង​មិនមែន​ហេតុ​ ​តើ​ដោយហេតុ​ប៉ុន្មាន​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ទេ​ ​ត្រង់​ដែល​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​(​១​)​ ​ប្រកាន់​នូវ​សង្ខារ​នីមួយ​ ​ថា​ទៀង​ ​ការណ៍​នុ៎ះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​មួយទៀត​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ទើបត្រូវ​ទំនង​ ​ត្រង់​ដែល​បុថុជ្ជន​ ​ប្រកាន់​នូវ​សង្ខារ​នីមួយ​ ​ថា​ទៀង​ ​ការណ៍​នុ៎ះ​ ​ទើបសម​ហេតុ​។​ ​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ទេ​ ​ត្រង់​ដែល​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ប្រកាន់​នូវ​សង្ខារ​នីមួយ​ ​ថា​ជា​សុខ​ ​ការណ៍​នុ៎ះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ទាំង​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ទើបត្រូវ​ទំនង​ ​ត្រង់​ដែល​បុថុជ្ជន​ ​ប្រកាន់​នូវ​សង្ខារ​នីមួយ​ ​ថា​ជា​សុខ​ ​ការណ៍​នុ៎ះ​ ​ទើបសម​ហេតុ​។​ ​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ទេ​ ​ត្រង់​ដែល​បុគ្គល​ប្រកបដោយ​ទិដ្ឋិ​ ​ប្រកាន់​នូវ​ធម៌​នីមួយ​ ​ថា​ជា​របស់​ខ្លួន​ ​ការណ៍​នុ៎ះ​ ​មិន​សម​ហេតុ​ទេ​។​ ​ទាំង​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ទើបត្រូវ​ទំនង​ ​
​(​១​)​ ​សោតាបន្ន​បុគ្គល​។​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636831814922527133
ទៅកាន់ទំព័រ៖