ព្រះត្រៃបិដក ភាគ ២៦
ប្រយោជន៍របស់ភិក្ខុនោះ សម្រេចហើយ ព្រោះហេតុនោះ បានជាសម័យខាងក្រោយមក ភិក្ខុនោះ មិនតាំងខ្លួនឲ្យលំបាកទៀតឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាងព្រួញ រមែងឆ្អើរ រោលព្រួញ លើរងើកភ្លើងទាំងពីរខាង ពត់ឲ្យត្រង់ ល្មមប្រើការបាន។ ម្នាលភិក្ខុទាំងឡាយ កាលដែលជាងព្រួញ ឆ្អើរ រោលព្រួញ លើរងើកភ្លើងទាំងពីរខាង ពត់ឲ្យត្រង់ ល្មមប្រើការបានហើយ សម័យខាងក្រោយមក ជាងព្រួញនោះ មិនឆ្អើរ រោលព្រួញ លើរងើកភ្លើងទាំងពីរខាង ពត់ឲ្យត្រង់ ល្មមប្រើការបានទៀតទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ជាងព្រួញនោះ ឆ្អើរ រោលព្រួញ លើរងើកភ្លើងទាំងពីរខាង ពត់ឲ្យត្រង់ ល្មមប្រើការបាន ដើម្បីប្រយោជន៍ណា ប្រយោជន៍របស់គេនោះ សម្រេចហើយ ហេតុនោះ បានជាសម័យខាងក្រោយមក ជាងព្រួញ មិនឆ្អើរ រោលព្រួញ លើរងើកភ្លើងទាំងពីរខាង
ID: 636831626395393998
ទៅកាន់ទំព័រ៖