ព្រះត្រៃបិដក ភាគ ២៦
ត្រង់ដែលបុថុជ្ជន ប្រកាន់នូវធម៌នីមួយ ថាជារបស់ខ្លួន ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយទិដ្ឋិ គប្បីផ្តាច់បង់នូវមាតាចាកជីវិត ការណ៍នុ៎ះ មិនសមហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន ផ្តាច់បង់នូវមាតា ចាកជីវិត ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយទិដ្ឋិ គប្បីផ្តាច់បង់នូវបិតាចាកជីវិត ការណ៍នុ៎ះ មិនសមហេតុទេ។ ទាំងដឹងច្បាស់ថា ហេតុនុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុគ្គល គប្បីផ្តាច់បង់នូវបិតា ចាកជីវិត។បេ។ គប្បីផ្តាច់បង់នូវព្រះអរហន្ត ចាកជីវិត ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយទិដ្ឋិ មានចិត្តប្រទូស្ត គប្បីញុំាងព្រះលោហិតព្រះតថាគតឲ្យពុរពង
(១)
(១) ព្រះសរីរកាយ របស់ព្រះសម្មាសម្ពុទ្ធ គ្មានអ្នកណាមួយព្យាយាមធ្វើឲ្យចេញព្រះលោហិតបានទេ ព្យាយាមបានត្រឹមតែធ្វើឲ្យពុរពង ជាំឡើងប៉ុណ្ណោះ លុះតែទ្រង់អនុញ្ញាត ទើបអាចធ្វើបាន ដូចកាលទេវទត្ត ប្រមៀលថ្ម ឲ្យខ្ទាតបំណែកត្រូវចុងម្រាមមេព្រះបាទ ឲ្យទាល់តែពុរពងព្រះលោហិតឡើង ហើយទ្រង់អនុញ្ញាតឲ្យជីវកកុមារពេទ្យ យកព្រះលោហិតអាក្រក់ចេញ ត្រង់ណេះ ទេវទត្តត្រូវអនន្តរិយកម្ម ចំណែកជីវកកុមារពេទ្យ ត្រឡប់ជាបានបុណ្យវិញ។ អដ្ឋកថា។
ID: 636831816079623315
ទៅកាន់ទំព័រ៖