ព្រះត្រៃបិដក ភាគ ២៦
ការណ៍នុ៎ះ មិនសមហេតុទេ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន មានចិត្តប្រទូស្ត គប្បីញុំាងព្រះលោហិត ព្រះតថាគត ឲ្យពុរពង ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយទិដ្ឋិ គប្បីបំបែកសង្ឃ ការណ៍នុ៎ះ មិនសមហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន គប្បីបំបែកសង្ឃ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលបុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីឧទ្ទិស (ងាកចិត្តទៅរក) សាស្តាដទៃ ការណ៍នុ៎ះ មិនសមហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន គប្បីឧទ្ទិសរកសាស្តាដទៃ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលព្រះអរហន្តសម្មាសម្ពុទ្ធពីរព្រះអង្គ កើតឡើងមិនមុន មិនក្រោយ ក្នុងលោកធាតុមួយ ការណ៍នុ៎ះ មិនសមហេតុទេ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលព្រះអរហន្ត សម្មាសម្ពុទ្ធមួយព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ
ID: 636831816339698191
ទៅកាន់ទំព័រ៖