ព្រះត្រៃបិដក ភាគ ២៦
ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលស្តេចចក្រពត្តិពីរព្រះអង្គ កើតឡើង មិនមុនមិនក្រោយ ក្នុងលោកធាតុមួយ ការណ៍នុ៎ះ មិនសមហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលស្តេចចក្រពត្តិមួយព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលព្រះអរហន្ត សម្មាសម្ពុទ្ធជាស្ត្រី ការណ៍នុ៎ះ មិនសមហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលព្រះអរហន្ត សម្មាសម្ពុទ្ធជាបុរស ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលស្តេចចក្រពត្តិជាស្ត្រី ការណ៍នុ៎ះ មិនសមហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលស្តេចចក្រពត្តិជាប្រុស ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលស្ត្រី គប្បីធ្វើខ្លួនជាព្រះឥន្ទ្របាន
(១) .... គប្បីធ្វើខ្លួនជាមារបាន
(២) ... គប្បីធ្វើខ្លួនជាព្រហ្មបាន
(៣) ...
(១)- (២)- (៣) ព្រះឥន្ទ្រ មារ និងព្រហ្មជាស្រីនោះ គ្មានទេ កាលណាបើស្រីត្រូវបានជាព្រះឥន្ទ្រ ជាមារ និងជាព្រហ្មនោះ ក៏ត្រូវតែក្លាយខ្លួនទៅប្រុសសិន។
ID: 636831816713049545
ទៅកាន់ទំព័រ៖