ព្រះត្រៃបិដក ភាគ ២៦
ការណ៍នុ៎ះ មិនសមហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុរស ទើបធ្វើជាព្រះឥន្ទ្របាន... ធ្វើជាមារបាន... ធ្វើជាព្រហ្មបាន ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលកាយទុច្ចរិត ឲ្យផលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ការណ៍នុ៎ះ មិនសមហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលកាយទុច្ចរិត ឲ្យផល មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលវចីទុច្ចរិត... មនោទុច្ចរិត ឲ្យផលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ការណ៍នុ៎ះ មិនសមហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលវចីទុច្ចរិត... មនោទុច្ចរិត ឲ្យផល មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលកាយសុចរិត ឲ្យផល មិនជាទីប្រាថ្នា មិនជាទីត្រេកអរ
ID: 636831816920041385
ទៅកាន់ទំព័រ៖