ព្រះត្រៃបិដក ភាគ ២៦
ឥសិគិលិសូត្រ ទី៦
[២៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់លើភ្នំឥសិគិលិ ជិតក្រុងរាជគ្រឹះ។ ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះវាចាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គដ៏ចំរើន។
[២៤៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភ្នំ វេភារៈ នុ៎ះឬទេ។ ភិក្ខុទាំងឡាយក្រាបទូលថា ព្រះករុណាព្រះអង្គ ឃើញ។ ម្នាលភិក្ខុទាំងឡាយ ភ្នំវេភារៈ នុ៎ះឯង មានឈ្មោះផ្សេង មានបញ្ញត្តិផ្សេង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភ្នំ បណ្ឌវៈ នុ៎ះឬទេ។ ព្រះករុណាព្រះអង្គ ឃើញ។ ម្នាលភិក្ខុទាំងឡាយ ភ្នំបណ្ឌវៈ នុ៎ះឯង ក៏មានឈ្មោះផ្សេង មានបញ្ញត្តិផ្សេង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភ្នំ វេបុល្លៈ នុ៎ះឬទេ។ ព្រះករុណាព្រះអង្គ ឃើញ។ ម្នាលភិក្ខុទាំងឡាយ ភ្នំវេបុល្លៈ នុ៎ះឯង ក៏មានឈ្មោះផ្សេង មានបញ្ញត្តិផ្សេងដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភ្នំ គិជ្ឈកូដ នុ៎ះឬទេ។ ព្រះករុណាព្រះអង្គ ឃើញ។
ID: 636831818710023766
ទៅកាន់ទំព័រ៖