ព្រះត្រៃបិដក ភាគ ២៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្នំ​គិជ្ឈកូដ​ ​នុ៎ះឯង​ ​មានឈ្មោះ​ផ្សេង​ ​មានបញ្ញត្តិ​ផ្សេង​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​ភ្នំ​ ​ឥសិគិលិ​ ​នេះ​ឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​ ​ឃើញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ ​ភ្នំ​ឥសិគិលិ​ ​នេះឯង​ ​មានឈ្មោះ​យ៉ាងហ្នឹង​ ​មានបញ្ញត្តិ​យ៉ាងហ្នឹង​តែ​ម្យ៉ាង​។​
 [​២៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពី​ព្រេងនាយ​ ​មាន​ព្រះ​បច្ចេកពុទ្ធ​ ​៥០០អង្គ​ ​នៅ​នា​ភ្នំ​ឥសិគិលិ​នេះ​ ​អស់កាលដ៏យូរ​។​ ​ព្រះ​បច្ចេកពុទ្ធ​ទាំងនោះ​ ​កាល​ចូល​ទៅកាន់​ភ្នំ​នេះ​ ​មនុស្ស​ឃើញប្រាកដ​ ​លុះ​ចូលស៊ប់​ទៅ​ហើយ​ ​មនុស្ស​មិនឃើញ​ទេ​។​ ​លុះ​ពួក​មនុស្ស​ឃើញ​ហេតុ​នោះ​ហើយ​ ​ក៏​នាំគ្នា​និយាយ​ ​យ៉ាងនេះ​ថា​ ​ភ្នំ​នេះ​លេប​នូវ​ពួក​ឥសី​ទាំងនេះ​ ​ព្រោះហេតុនោះ​ ​បាន​ជា​មានឈ្មោះ​កើតឡើង​ថា​ ​ឥសិគិលិ​ ​ឥសិគិលិ​ ​(​ភ្នំ​លេប​ឥសី​ៗ​)​ ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ប្រាប់​ឈ្មោះ​ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ចង្អុលបង្ហាញ​ឈ្មោះ​ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​ឈ្មោះ​ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​ស្តាប់​នូវ​រឿង​នោះ​ចុះ​ ​
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636831818963528265
ទៅកាន់ទំព័រ៖