ព្រះត្រៃបិដក ភាគ ២៦
ពត់ឲ្យត្រង់ ល្មមប្រើការបានទៀតទេ សេចក្តីនេះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ដូច្នេះថា កាលអាត្មាអញ នៅតាមសេចក្តីសុខស្រួល អកុសលធម៌ទាំងឡាយ រមែងចម្រើនឡើង កុសលធម៌ទាំងឡាយ រមែងសាបសូន្យ តែកាលបើអាត្មាអញ តាំងខ្លួនឲ្យលំបាក អកុសលធម៌ទាំងឡាយ រមែងសាបសូន្យ កុសលធម៌ទាំងឡាយ រមែងចម្រើនឡើង បើដូច្នោះ មានតែអាត្មាអញ តាំងខ្លួនឲ្យលំបាកចុះ។ ភិក្ខុនោះ ក៏តាំងខ្លួនឲ្យលំបាក កាលភិក្ខុនោះ តាំងខ្លួនឲ្យលំបាក អកុសលធម៌ទាំងឡាយ ក៏សាបសូន្យ កុសលធម៌ទាំងឡាយ ក៏ចម្រើនឡើង។ លុះសម័យជាខាងក្រោយមក ភិក្ខុនោះ ក៏លែងតាំងខ្លួនឲ្យលំបាកទៀត ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះ តាំងខ្លួនឲ្យលំបាក ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ របស់ភិក្ខុនោះ ក៏សម្រេចហើយ ហេតុនោះ បានជាសម័យខាងក្រោយមក ភិក្ខុនោះ មិនតាំងខ្លួនឲ្យលំបាកទៀតឡើយ សេចក្តីនេះ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែង មានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។
ID: 636831626620836893
ទៅកាន់ទំព័រ៖