ព្រះត្រៃបិដក ភាគ ២៦
ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់ព្រះវាចា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[២៥០] ព្រះមានជោគ បានត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធ ឈ្មោះ អរិដ្ឋៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ ឧបរិដ្ឋៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ តគរសិខី បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ យសស្សី បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ សុទស្សនៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ បិយទស្សី បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធឈ្មោះ គន្ធារៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។
ID: 636831819214422616
ទៅកាន់ទំព័រ៖