ព្រះត្រៃបិដក ភាគ ២៦
មហាចត្តារីសកសូត្រ ទី៧
[២៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គដ៏ចម្រើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវសម្មាសមាធិ ដែលឥតទោស ព្រមទាំងបច្ច័យ ព្រមទាំងបរិវារ អ្នកទាំងឡាយ ចូរស្តាប់នូវសម្មាសមាធិនោះចុះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[២៥៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិ ដែលឥតទោស ព្រមទាំងបច្ច័យ ព្រមទាំងបរិវារ តើអ្វីខ្លះ គឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ
ID: 636831820499896141
ទៅកាន់ទំព័រ៖