ព្រះត្រៃបិដក ភាគ ២៦

សម្មាអាជីវៈ​ ​សម្មា​វាយាមៈ​ ​សម្មាសតិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ណា​ ​មាន​អង្គ​ទាំង៧នេះ​ ​ចោមរោម​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភាព​នៃ​ចិត្ត​ ​មាន​អារម្មណ៍​តែមួយ​នេះ​ ​តថាគត​ហៅថា​ ​សម្មាសមាធិ​ឥត​ទោស​ ​ព្រមទាំង​បច្ច័យ​ ​ដូច្នេះ​ផង​ ​ព្រមទាំង​បរិវារ​ ​ដូច្នេះ​ផង​។​
 [​២៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​អង្គ​មគ្គ​ទាំងនោះ​ ​សម្មាទិដ្ឋិ​ ​ជា​ធម្មជាតិ​ដល់មុន​ ​(​ជា​ប្រធាន​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​សម្មាទិដ្ឋិ​ ​ជា​ធម្មជាតិ​ដល់មុន​ ​តើ​ដូចម្តេច​។​ ​បុគ្គល​ ​ដឹង​ច្បាស់​នូវ​មិច្ឆាទិដ្ឋិ​ ​ថា​ជា​មិច្ឆាទិដ្ឋិ​ ​ដឹង​ច្បាស់​នូវ​សម្មាទិដ្ឋិ​ ​ថា​ជា​សម្មាទិដ្ឋិ​។​ ​សេចក្តី​ដឹង​នោះ​ ​ជា​សម្មាទិដ្ឋិ​ ​របស់​បុគ្គល​នោះ​។​
 [​២៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆាទិដ្ឋិ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​យល់ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មិន​មានផល​ ​គ្រឿងបូជា​តូច​ ​មិន​មានផល​ ​គ្រឿងបូជា​ធំ​ ​មិន​មានផល​ ​ផលវិបាក​របស់​កម្ម​ ​ដែល​សត្វ​ធ្វើល្អ​ ​និង​អាក្រក់​ ​មិន​មាន​ ​លោក​នេះ​មិន​មាន​ ​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 636831820832195147
ទៅកាន់ទំព័រ៖