ព្រះត្រៃបិដក ភាគ ២៦

លោកខាងមុខ​មិន​មាន​ ​មាតា​មិន​មានគុណ​ ​បិតា​មិន​មានគុណ​ ​សត្វ​ជា​ឱប​បា​តិកៈ​កំណើត​ ​មិន​មាន​ ​ពួក​សមណព្រាហ្មណ៍​ក្នុង​លោក​ ​ដែល​ព្រមព្រៀង​ ​ប្រតិបត្តិ​ត្រូវ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ក្រៃលែង​ខ្លួនឯង​ ​ត្រាស់​ដឹង​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​មិន​មាន​ ​នេះ​ឈ្មោះថា​ ​មិច្ឆាទិដ្ឋិ​។​ ​
 [​២៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាទិដ្ឋិ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​សម្មាទិដ្ឋិ​ ​ថា​មាន​ពីរ​យ៉ាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​សម្មាទិដ្ឋិ​ប្រកបដោយ​អាសវៈ​ ​ជា​ចំណែក​នៃ​បុណ្យ​ ​ឲ្យផល​ជា​ឧប​ធិ​ក្កិ​លេស​ ​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាទិដ្ឋិ​ដ៏​ប្រសើរ​ ​មិន​មាន​អាសវៈ​ ​ជា​លោ​កុត្ត​រៈ​ ​ជា​អង្គ​នៃ​មគ្គ​ក៏​មាន​។​
 [​២៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាទិដ្ឋិ​ ​ប្រកបដោយ​អាសវៈ​ ​ជា​ចំណែក​នៃ​បុណ្យ​ ​ឲ្យផល​ជា​ឧប​ធិ​ក្កិ​លេស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​យល់ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មានផល​ ​បូជា​តូច​ ​មានផល​ ​បូជា​ធំ​ ​មានផល​ ​ផលវិបាក​របស់​កម្ម​ ​ដែល​សត្វ​ធ្វើល្អ​ ​និង​ធ្វើ​អាក្រក់​ ​មាន​ ​លោក​នេះ​មាន​ ​លោកខាងមុខ​មាន​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 636831821105220763
ទៅកាន់ទំព័រ៖