ព្រះត្រៃបិដក ភាគ ២៦

មាតា​មានគុណ​ ​បិតា​មានគុណ​ ​សត្វ​ជា​ឱប​បា​តិកៈ​កំណើត​មាន​ ​ពួក​សមណព្រាហ្មណ៍​ក្នុង​លោក​ ​ដែល​ព្រមព្រៀង​ ​ប្រតិបត្តិ​ត្រូវ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ក្រៃលែង​ខ្លួនឯង​ ​ត្រាស់​ដឹង​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​សម្មាទិដ្ឋិ​ ​ប្រកបដោយ​អាសវៈ​ ​ជា​ចំណែក​នៃ​បុណ្យ​ ​ឲ្យផល​ជា​ឧប​ធិ​ក្កិ​លេស​។​
 [​២៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាទិដ្ឋិ​ ​ដ៏​ប្រសើរ​ ​មិន​មាន​អាសវៈ​ ​ជា​លោ​កុត្ត​រៈ​ ​ជា​អង្គ​នៃ​មគ្គ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បញ្ញា​បញ្ញិ​ន្ទ្រិយ​ ​បញ្ញា​ពលៈ​ ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​សម្មាទិដ្ឋិ​ ​អង្គ​នៃ​មគ្គ​ ​របស់​បុគ្គល​មានចិត្តជា​អរិយៈ​ ​មានចិត្ត​មិន​មាន​អាសវៈ​ ​អ្នក​បរិបូណ៌​ដោយ​អរិយមគ្គ​ ​អ្នក​ចម្រើន​នូវ​អរិយមគ្គ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​សម្មាទិដ្ឋិ​ដ៏​ប្រសើរ​ ​មិន​មាន​អាសវៈ​ ​ជា​លោ​កុត្ត​រៈ​ ​ជា​អង្គ​នៃ​មគ្គ​។​ ​បុគ្គល​នោះ​ព្យាយាម​ ​ដើម្បី​លះបង់​នូវ​មិច្ឆាទិដ្ឋិ​ ​បំពេញ​នូវ​សម្មាទិដ្ឋិ​។​ ​សេចក្តី​ព្យាយាម​នោះ​ ​ឈ្មោះថា​ ​សម្មា​វាយាមៈ​ ​របស់​បុគ្គល​នោះ​។​ ​បុគ្គល​នោះ​ ​មានសតិ​លះបង់​នូវ​មិច្ឆាទិដ្ឋិ​ ​មានសតិ​ផ្តេក​ផ្តួល​ចិត្ត​ ​ទៅ​រក​សម្មាទិដ្ឋិ​។​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636831821356655144
ទៅកាន់ទំព័រ៖