ព្រះត្រៃបិដក ភាគ ២៦

ឲ្យផល​ជា​ឧប​ធិ​ក្កិ​លេស​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាសង្កប្បៈ​ ​ដ៏​ប្រសើរ​ ​មិន​មាន​អាសវៈ​ ​ជា​លោ​កុត្ត​រៈ​ ​ជា​អង្គ​នៃ​មគ្គ​ក៏​មាន​។​
 [​២៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាសង្កប្បៈ​ ​ប្រកបដោយ​អាសវៈ​ ​ជា​ចំណែក​នៃ​បុណ្យ​ ​ឲ្យផល​ជា​ឧប​ធិ​ក្កិ​លេស​ ​តើ​ដូចម្តេច​។​ ​សេចក្តី​ត្រិះរិះ​ក្នុង​ការ​ចេញ​ចាក​កាម​ ​ត្រិះរិះ​ក្នុង​ការ​មិន​ព្យាបាទ​ ​ត្រិះរិះ​ក្នុង​ការ​មិន​បៀតបៀន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​សម្មាសង្កប្បៈ​ ​ប្រកបដោយ​អាសវៈ​ ​ជា​ចំណែក​នៃ​បុណ្យ​ ​ឲ្យផល​ជា​ឧប​ធិ​ក្កិ​លេស​។​
 [​២៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាសង្កប្បៈ​ ​ដ៏​ប្រសើរ​ ​មិន​មាន​អាសវៈ​ ​ជា​លោ​កុត្ត​រៈ​ ​ជា​អង្គ​នៃ​មគ្គ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ជញ្ជឹង​ ​រំពឹង​ ​ត្រិះរិះ​ ​ការ​ញុំាង​ចិត្ត​ឲ្យ​អែបនែប​ ​ការ​ឲ្យ​ជិតស្និទ្ធ​ ​ការ​លើក​ចិត្ត​ ​សភាវៈ​តាក់តែង​នូវ​វាចា​ ​របស់​បុគ្គល​មានចិត្តជា​អរិយៈ​ ​មានចិត្ត​ឥត​អាសវៈ​ ​បរិបូណ៌​ដោយ​អរិយមគ្គ​ ​អ្នក​ចម្រើន​អរិយមគ្គ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​សម្មាសង្កប្បៈ​ដ៏​ប្រសើរ​ ​ឥត​អាសវៈ​ ​ជា​លោ​កុត្ត​រៈ​ ​ជា​អង្គ​នៃ​មគ្គ​។​ ​បុគ្គល​នោះ​ ​ព្យាយាម​ ​ដើម្បី​លះបង់​នូវ​មិច្ឆាសង្កប្បៈ​ ​ដើម្បី​បំពេញ​នូវ​សម្មាសង្កប្បៈ​។​ ​សេចក្តី​ព្យាយាម​នោះ​ ​ជា​សម្មា​វាយាមៈ​ ​របស់​បុគ្គល​នោះ​។​ ​បុគ្គល​នោះ​ ​មានសតិ​លះបង់​នូវ​មិច្ឆាសង្កប្បៈ​ ​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636831821951539170
ទៅកាន់ទំព័រ៖