ព្រះត្រៃបិដក ភាគ ២៦

មានសតិ​ផ្តេក​ផ្តួល​ចិត្ត​ ​ទៅតាម​សម្មាសង្កប្បៈ​ ​ក៏​សម្រេចសម្រាន្ត​នៅ​។​ ​សតិ​នោះ​ ​ឈ្មោះថា​ ​សម្មាសតិ​ ​របស់​បុគ្គល​នោះ​។​ ​ធម៌​ទាំង៣ប្រការ​នេះ​ ​គឺ​សម្មាទិដ្ឋិ​ ​សម្មា​វាយាមៈ​ ​សម្មាសតិ​ ​រមែង​តាម​ចោមរោម​ ​នូវ​សម្មាសង្កប្បៈ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 [​២៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​មគ្គ​ទាំងនោះ​ ​សម្មាទិដ្ឋិ​ ​ជា​ធម្មជាតិ​ដល់មុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាទិដ្ឋិ​ ​ជា​ធម្មជាតិ​ដល់មុន​ ​តើ​ដូចម្តេច​។​ ​បុគ្គល​ដឹង​ច្បាស់​នូវ​មិច្ឆាវាចា​ ​ថា​ជា​មិច្ឆាវាចា​ ​ដឹង​ច្បាស់​នូវ​សម្មាវាចា​ ​ថា​ជា​សម្មាវាចា​។​ ​សេចក្តី​ដឹង​ច្បាស់​នោះ​ ​ជា​សម្មាទិដ្ឋិ​ ​របស់​បុគ្គល​នោះ​។​
 [​២៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆាវាចា​ ​តើ​ដូចម្តេច​។​ ​ការ​និយាយ​កុហក​ ​សំដី​ញុះញង់​ ​សំដី​អាក្រក់​ ​សំដី​ឥតប្រយោជន៍​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​មិច្ឆាវាចា​។​
 ​[​២៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាវាចា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​សម្មាវាចា​ ​ថា​មាន​ពីរ​យ៉ាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាវាចា​ ​ប្រកបដោយ​អាសវៈ​ ​ជា​ចំណែក​នៃ​បុណ្យ​ ​ឲ្យផល​ជា​ឧប​ធិ​ក្កិ​លេស​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាវាចា​ ​ដ៏​ប្រសើរ​ ​មិន​មាន​អាសវៈ​ ​ជា​លោ​កុត្ត​រៈ​ ​ជា​អង្គ​នៃ​មគ្គ​ក៏​មាន​។​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636831822245265970
ទៅកាន់ទំព័រ៖