ព្រះត្រៃបិដក ភាគ ២៦

 [​២៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាវាចា​ ​ប្រកបដោយ​អាសវៈ​ ​ជា​ចំណែក​នៃ​បុណ្យ​ ​ឲ្យផល​ជា​ឧប​ធិ​ក្កិ​លេស​ ​តើ​ដូចម្តេច​។​ ​ការ​វៀរចាក​មុសាវាទ​ ​វៀរចាក​វាចា​ញុះញង់​ ​វៀរចាក​វាចា​អាក្រក់​ ​វៀរចាក​ពាក្យ​ឥតប្រយោជន៍​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​សម្មាវាចា​ ​ប្រកបដោយ​អាសវៈ​ ​ជា​ចំណែក​នៃ​បុណ្យ​ ​ឲ្យផល​ជា​ឧប​ធិ​ក្កិ​លេស​។​
 ​[​២៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាវាចា​ ​ដ៏​ប្រសើរ​ ​មិន​មាន​អាសវៈ​ ​ជា​លោ​កុត្ត​រៈ​ ​ជា​អង្គ​នៃ​មគ្គ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​តម​ ​ចៀស​ ​គេច​ ​វៀរចាក​វចីទុច្ចរិត​ទាំង៤ប្រការ​ ​របស់​បុគ្គល​មានចិត្តជា​អរិយៈ​ ​មានចិត្ត​ឥត​អាសវៈ​ ​បរិបូណ៌​ដោយ​អរិយមគ្គ​ ​ចម្រើន​នូវ​អរិយមគ្គ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​សម្មាវាចា​ដ៏​ប្រសើរ​ ​មិន​មាន​អាសវៈ​ ​ជា​លោ​កុត្ត​រៈ​ ​ជា​អង្គ​នៃ​មគ្គ​។​ ​បុគ្គល​នោះ​ ​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​មិច្ឆាវាចា​ ​
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636831822549363363
ទៅកាន់ទំព័រ៖